អត្ថន័យការសុំទោសឬ សុំខមាទោសគ្នា ៖
មិនមែនជារឿងធម្មតាទេ នៅពេលដែលយើងបានធ្វើខុសតាម កាយ វាចា ចិត្ត ទៅលើនរណាម្នាក់ ជាពិសេសលោកអ្នកដ៏មានគុណ ឬ បុគ្គលដែលមានគុណធម៌ ពាក្យពីរម៉ាត់នេះ គឺជាការដាក់មានះរបស់យើង ដើម្បីលុបលាងកំហុសនឹងការផ្សារភ្ជាប់ចំណងមេត្រីឡើងវិញ ពេលខ្លះពាក្យពីរម៉ាត់នេះនាំមកនូវសុខសន្តិភាពបានទៀតផង ! ។ បើយើងចាស់ជាង បានធ្វើខុសទៅលើគេក្មេង មិនបាច់លើកដៃសំពះទេ គ្រាន់តែពោលពាក្យសុភាពរាបសារ ថា ឲ្យខ្ញុំសុំទោសផង ! ចំពោះអំពើឆ្គាំឆ្គងទាំងនេះ បើគេចាស់ជាង ត្រូវលើកដៃសំពះ ហើយពោលថា ខ្ញុំបានពោលពាក្យដូច្នេះ បានធ្វើយ៉ាងនេះ ចំពោះលោក សូមលោកអត់ទោសឲ្យខ្ញុំផង! បើបានធ្វើខុសទៅលើព្រះសង្ឃឬ មាតាបិតា ត្រូវលុតជង្គង់ ថ្វាយបង្គំលោករួចប្រណម្យអញ្ជលីហើយពោលពាក្យសុំទោសដោយគោរព។ បើពួកលោកបានមរណៈកាលទៅហើយ ត្រូវពោលពាក្យសុំទោស ចំពោះសព ឬ ពេលធ្វើឈាបនកិច្ចសព(បូជា)សុំអហោសិកម្មជាដើម ។ ចាំណា ! នេះជាប្រពៃណីជាតិយើងដែលជាប់ទាក់ទងដោយឥទ្ធិពលពុទ្ធសាសនា ក្មេងខ្លះមិនដឹងរឿង បែរជាពោលថា ខ្មែ��ទទួលឥទ្ធិពលពីជាតិសៀមទៅវិញ តាំងពីរបៀបសំពះជាដើម ដែលខ្មែរក្រោយសម័យប៉ុល ពត លែងសូវខ្វល់ពីបញ្ហានេះ នាំឲ្យក្មេងៗមើលរឿងភាគថៃ យល់ច្រឡំថាជាឥទ្ធិពលជាតិសៀម ដែលតាមពិតគេយកពីយើងទៅសោះ ! ! !។ ពាក្យសុំទោស និង ពាក្យអរគុណ គឺជាពាក្យនាំមកនូវសិរីសួស្តី មិនមែនជាពាក្យសម្តែងន័យថាខ្លួនអន់ ខ្លួនថោកនោះទេ ! មនុស្សល្ងង់ធ្វើខុសមិនត្រឹមតែមិនចេះសុំទោសទទួលកំហុស នៅគុំគួនអ្នកណាពោលនិន្ទារិះគន់គេទៀតផង មនុស្សឆ្លាតធ្វើខុសចេះសុំទោសដោយមិនខ្លាចគេថាខ្លួនអន់ ហើយចេះកែប្រែ និងចេះអរគុណពាក្យនិន្ទាទៀតផង ! ។

