តាំងពីថ្ងៃដែលចៅបាននិយាយជាមួយលោកតាមកចៅបានធ្វើសមាធិរាល់យប់ ចៅអង្គុយចាប់ពី 30 ទៅ 45នាទី ពីរបីយប់ដំបូងពេលបញ្ចប់ចៅតែងតែស្ពឹកជើងខ្លាំងទាំងសងខាង តែធ្វើយូរទៅមកដល់ពេលនេះ ចៅអាចអង្គុយបានជិតមួយម៉ង ហើយជើងចៅស្ពឹកតែមួយចំហៀងទេ ហើយស្ពឹងតែតិចតួច អង្គុយរាប់យប់យូរទៅដូចជាស្រួលឡើងៗ ហើយមានចង់ធ្វើណាស់អត់បានអង្គុយសមាធិ ដេកអត់លក់ទេ ។
សាធុៗ ប្រពៃណាស់ចៅ ចាប់ផ្តើមទទួលផលហើយ តាមមើលចិត្តឲ្យជាប់ កុំឲ្យវាធ្លាក់ក្នុងស្រឡាញ់ស្អប់ណាចៅ ឲ្យនៅជាកណ្តាល គឺតាមដឹងទាន់ការគិតជានិច្ច។

