ការសម្រេចបាននូវអ្វីដែលជាគោលដៅ និងគោលបំណងរបស់ខ្លួនក្នុងជីវិត។ ប៉ុន្តែគោលដៅ និងគោលបំណងរបស់មនុស្សម្នាក់ៗ គឺមិនដូចគ្នានោះទេ ពីព្រោះធម្មជាតិរបស់មនុស្សម្នាក់ៗមិនដូចគ្នា ប៉ុន្តែគ្រាន់តែមានចំណុចរួមគ្នាប៉ុណ្ណោះ។ អ្វីដែលមនុស្ស ខុសគ្នាពីសត្វ គឺសមត្ថភាពក្នុងការប្រើប្រាស់ហេតុផល។ ហេតុផលនេះហើយដែលធ្វើឲ្យមនុស្សមានភាពខុសគ្នាពីម្នាក់ទៅម្នាក់។ ដូច្នេះ មនុស្សម្នាក់ៗចាំបាច់ត្រូវបំពេញអ្វីដែលល្អសម្រាប់លក្ខខណ្ឌរបស់មនុស្សទូទៅ និងបំពេញអ្វីៗដែលមនុស្សម្នាក់ៗចង់បានផ្ទាល់ខ្លួនបន្ថែមទៀត ទើបធ្វើឲ្យសុភមង្គលអាចកើតមានចំពោះមនុស្សម្នាក់ៗពេញលេញទៅបាន។

