អ្នកសមាធិទៀងទាត់រាល់ថ្ងៃរហូតចិត្តចុះស្ងប់យ៉ាងលឿន

L

អ្នកសមាធិទៀងទាត់រាល់ថ្ងៃរហូតចិត្តចុះស្ងប់យ៉ាងលឿន ពេលគេបានសម្រេចឈាន គេក៏ចូលឈានបានយ៉ាងលឿនក្នុងភាពស្ទាត់ជាវសីទើបអាចប្រើឈានបាននៅពេលមានការចាំបាច់ ។ ភិក្ខុមួយអង្គកំពុងតែបញ្ចុកបបរភិក្ខុចាស់ដែលមានអាពាធ ស្រាប់តែគ្រុឌដេញចាប់នាគមកដល់ ដៃម្ខាងកាន់ស្លាបព្រាលោកចូលឈាន ដៃម្ខាងលូកបាំងនិមិត្តចេញជាភ្នំហើយចាប់នាគលាក់ក្នុងរូងភ្នំ គ្រុឌរកនាគមិនឃើញក៏ហោះត្រឡប់ទៅដែនរបស់វាវិញទៅ ។ លោកក៏ពោលថា បើមិនមានពុទ្ធរក្ខិតៈនៅទីនេះទេ ការបង្ហូរឈាមនឹងកើតឡើង យើងគ្រប់គ្នានឹងត្រូវគេតិះដៀលហើយ ! ។ សូមមើលថេរដីកាលោកចុះ !

Comments