កុំចាំដល់ពេលលំបាក បានចង់បកក្រោយ…
មុនមានដៃគូ ត្រូវមានគោលដៅ និងផែនការអនាគតសិនទៅ។ យ៉ាងហោចណាស់ ក៏ត្រូវមានទុន និងរបស់ខ្លះ ដូចជាដី ផ្ទះ ជាដើម។ វាជារឿងលំបាក ហើយសម្បូរបញ្ហាក្នុងសម័យបច្ចុប្បន្នដែលយកអារម្មណ៍ និងអារម្មណ៍មកស្រឡាញ់គ្នា។
វ័យ “ យុវវ័យ “ មិនគួរធ្វើអោយលើសលប់ផ្នែកអារម្មណ៍ចំពោះ ស្នេហា ខ្លាំងពេកទេ។ ពីព្រោះ វាមានសញ្ញាមិនល្អសោះ នៅពេលដែលអ្នកគ្មានអីនឹងខ្លួន។ ជួនកាលបានលុយពីម៉ែឪអោយ តែអត់គំនិត គិតមិនបានវែងឆ្ងាយ គង់តែចាយអស់។ ខ្ញុំតែងប្រាប់ខ្លួនឯងថា៖ ដាច់ខាត បើលំបាក គឺលំបាកត្រឹមខ្ញុំបានហើយ ដាច់ខាតខ្ញុំមិនអោយដៃគូ និងគ្រួសារខ្ញុំលំបាកទេ ដូច្នេះហើយ ខ្ញុំធ្វើការគ្មានថ្ងៃសៅរ អាទិត្យសម្រាប់ដើរលេងទេ។ គឺខ្ញុំសម្រាក សប្បាយលក្ខណ: បែបការងារ។
បើខ្លួនមិនរឹងមាំ ដូចយកការលំបាកទម្លាក់លើមនុស្សដែលខ្លួនស្រឡាញ់ ។
បើស្រឡាញ់ដៃគូពិតមែន កុំយកគាត់មកអោយលំបាកជាមួយយើងផ្តើមចេញពីចំណុច 0 អី ។
ពេលដែលមានអម្រែក បន្ទុកកាន់តែធ្ងន់ ការស្រឡាញ់ ចាប់ផ្តើមបាត់បង់ ហើយបានមកវិញនូវការឈ្លោះទាស់ទែងគ្នា ដោយសារយើងអត់មានអីសោះ តាំងពីចំណុចចាប់ផ្តើមជាមួយគ្នា។
ស្រឡាញ់គ្នា ត្រូវផ្តើមចេញពីផែនការអនាគត សន្សំលុយ វិនិយោគ រកសុី…សម័យនេះហើយ បើយកគ្នាដោយសារលុយម៉ែឪទៀត ដូចជាមិនសមភ្នែកទេ។

