របៀបប្រលាក់ ត្រីងៀត

L
របៀបប្រលាក់ ត្រីងៀត
 
‪គ្រឿងផ្សំ‬
- ត្រីឆ្តោ ៣គីឡូ (ធ្វើហើយ)
- ស្ករ ២ ខាំ
- អំបិល ១ខាំ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
របៀបធ្វើ‬
- យកត្រី ធ្វើអោយស្អាត កាត់ក្បាលចេញ  រួចលាងទឹកអោយស្អាត។
- យកត្រីទៅវះ ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹងយកត្រី ៣គីឡូ 
- លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
- យកត្រីដែលប្រលាក់រួចដាក់ច្រកចង់អោយជិតល្អ រួចយកទៅ ហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច៕
 

Comments