គុណវិបត្តិនៃតណ្ហាទាំង ៥ គឺ សេចក្តីត្រេកអរ ភាពត្រេកត្រអាលជាប់ចិត្តដិតអារម្មណ៍ នាំឲ្យបាត់បង់សតិសម្បជញ្ញៈ និងសេចក្តីត្រេកអរក្នុងគុណធម៌ បាត់បង់សតិ[ការភ្ញាក់រលឹកដឹងខ្លួន] របស់យើង ហើយនាំឲ្យមានការឆ្លើយតបនឹងសេចក្តីប្រាថ្នា [អារម្មណ៍] ដែលជាប់នឹងរូប សម្លេងជាដើម ។ របៀបទាំងនោះមានភ្នែកដឹងរូប ត្រចៀកដឹងសំឡេង ច្រមុះស្គាល់ក្លិន អណ្ដាតដឹងរសជាតិ និងកាយដឹងការប៉ះ ។ វិញ្ញាណដឹង វេទនាសោយ សញ្ញាចាំ តណ្ហាគិតប្រាថ្នា បានកើតឡើង ទុក្ខក៏កើតឡើង ព្រោះតែការប៉ងប្រាថ្នា ។
តណ្ហា៥មាន រូបតណ្ហា សទ្ទៈតណ្ហា គន្ធៈតណ្ហា រសៈតណ្ហា ផោដ្ឋព្វៈតណ្ហា និង ធម្មៈតណ្ហា ។

