សិល្បិ៍ៈវេទមន្តសិល្បិ៍សាស្ត្រ

L

សីលៈ
សិល្បិ៍ៈវេទមន្តសិល្បិ៍សាស្ត្រ មន្តអាគមអូមអាម ការសូត្រអន្ទងហៅវិញ្ញាណ ការប្រើវេទមន្តដាក់ក្នុងអាហារ ការប្រើអំណាចចិត្តគ្របសង្កត់លើចិត្ត ។
សីលៈប្រែថាត្រជាក់ សុខ ស្ងប់ អវិប្បដិសារីយ៍(ការមិនក្តៅក្រហាយស្តាយក្រោយ) បស្សទ្ធិ(សេចក្តីស្ងប់) បាមោជ្ជៈ(សេចក្តីព្រឺរោមព្រឺស្បែក) សេចក្តីស្ងប់រម្ងាប់ សេចក្តីសោមនស្ស។ ការរក្សាសីលបានល្អហើយមិនចូលដល់សមាធិឈ្មោះថា មិនគោរពសីលរបស់ខ្លួន សមាធិបានចិត្តស្ងប់ហើយមិនចូលដល់វិបស្សនាឈ្មោះថាមិនគោរពសមាធិរបស់ខ្លួន(ពន្យល់ដោយព្រះពុទ្ទឃោសាចារ្យជាអ្នករចនាគម្ពីរវិសុទ្ធិមគ្គ)។ចេតនាជាតួសីល ចេតសិកជាសីល អវិតិក្កមោការមិនប្រព្រឹត្តកន្លងជាតួសីលព្រោះ
មិនអាល័យមិនស្រលាញ់ (អនភិជ្ឈា) មិនចិញ្ចឹមចិត្តគុំគួនសងសឹកព្យាបាទ (អព្យាបាទ) និងសម្មាទិដ្ឋិ (មានជាលោកិយ និងលោកុត្តរ)។ សេចក្តីសង្រួមជាសីល (សង្រួមក្នុងសិក្ខាបទ សង្រួមក្នុងការភ្ញាក់រលឹកគឺសតិ សង្រួមក្នុងការកំណត់ដឹង សង្រួមក្នុងការអត់ធន សង្រួមក្នុងការព្យាយាម)។ សតិជាគ្រឿងហាមក្រសែតណ្ហាក្នុងលោក ការបិ់ទក្រសែតណ្ហាទាំងនោះបានដោយបញ្ញា។
សីល សមាធិ បញ្ញា ឬ វិបស្សនាៈ
១- បុគ្គលខ្លះបានរក្សាសីលហើយ ឃើញខ្លួននៅខ្វះសមាធិនិងវិបស្សនាទើបប្រតិបត្តិតាមក្រោយ។
២-. បុគ្គលខ្លះបានសមាធិហើយ ឃើញនៅខ្វះសីល ទើបមករក្សាសីលវិញ។
៣-. បុគ្គលខ្លះបានយល់វិបស្សនាតាមការឈ្លាសវៃ ទើបដឹងថាខ្លួននៅខ្វះសីលនិងសមាធិ បានត្រលប់មកប្រតិបត្តិសីល និងសមាធិវិញ។
៤-. បុគ្គលខ្លះប្រតិបត្តិព្រមគ្នា សីល សមាធិ បញ្ញា ក្នុងភ្នែនតែមួយ ព្រមពេលតែមួួយ។ សីល សមាធិ បញ្ញា សតិប្បដ្ខាន៤ ពោធិបក្ខិយធម៌៣៧ប្រការ រមែងមូលប្រជុំចុះក្នុងភ្នែនតែមួយ និងព្រមពេលតែមួយ។ ការសម្រេចផលគឺហុចឲ្យតាមឥន្ទ្រិយចាស់ក្លា និងកិលេសទន់ខ្ចីដែលហៅថា បដិបទា៤យ៉ាង។
មិច្ឆាទិដ្ខិមានអង្គ២៖
-យល់ឃើញខុសពីការពិតមួយ(ម៉ែឪគ្មានគុណ ការឲ្យទានគ្មានផល ការគោរពបូជាគ្មានផល ជាតិមុខជាតិក្រោយគ្មាន សត្វឧបបាតិកកំណើតគ្មាន ធ្វើកម្មគ្មានផល......)
-ប្រកាន់ការយល់ឃើញនោះទុកមួួយ(មានះតាមការយល់ឃើញ មានះតាមភ្នែកសាច់របស់ខ្លួន)
ព្រាត់អ្វីមិនស្មើនឹងព្រាត់សម្មាទិដ្ខិ ទោសរបស់មិច្ឆាទិដ្ខិរមែងធ្ងន់ជាងអនន្តរិយកម្ម។
ព្យាបាទមានអង្គ២គឺ៖
១. គិតញ៉ាំងឲ្យសត្វនោះវិនាស
២. តាមធ្វើទុក្ខធ្វើទោសលើសត្វមានជីវិត
រឿងនេះកើតឡើងអាស្រ័យកម្មចាស់និងកម្មថ្មី បុគ្គលខ្លះធ្លាប់ព្យាបាទគេក្នុងអតីតជាតិ ដល់មកក្នុងជាតិនេះត្រូវគេតាមព្យាបាទវិញ នេះគឺកម្មចាស់។ បុគ្គលខ្លះបង្កើតកម្មថ្មីដោយការព្យាបាទគេ។ មានប្រពន្ធសេដ្ខីរៀបការយូរមកហើយមិនមានកូូន ទើបរៀបការប្រពន្ធថ្មីឲ្យប្តី លុះនាងមានកូនក៏ដាក់ថ្នាំរំលូតកូននាងចោលដោយក្តីច្រណែន។ នាងចុងដឹងខ្លួនបានលាក់ផ្ទៃពោះលើកក្រោយ តែនាងដើមបានចាប់បញ្ច្រកថ្នាំនាងរហូតស្លាប់ទាំងម្តាយនិងកូន។ ការតាំងចិត្តចងអាឃាតព្យាបាទធ្វើឲ្យអ្នកទាំងពីរតាមសំលាប់កូនគ្នាអស់ជិត២០០ជាតិទើបបានជួបព្រះពុទ្ធ លោកពន្យល់ឲ្យរម្ងាប់ការចងពៀរនេះ។
ពៀររម្ងាប់ដោយការមិនចងពៀរ។
អភិជ្ឈាមានអង្គ២៖
អភិជ្ឈាប្រែថា ការសំលឹងរំពៃចង់បានទ្រព្យគេ។
១. ការសំលឹងឃើញរបស់អ្នកដទៃមួយ។
២. ការបង្អោនចិត្តចង់បានជារបស់ខ្លួនមួយ។
ទ្រព្យទាំងឡាយក្នុងលោកអាចជញ្ជូនទៅបរលោកបានដោយការធ្វើបុណ្យដាក់ទាន
ទ្រព្យទាំងឡាយក្នុងលោកជាសាធារណៈដល់ចោរ ដល់ទឹក ដល់ភ្លើង ដល់គ្រោះធម្មជាតិ ដល់ការរឹបសង្កត់យករបស់អ្នកមានអំណាច។ ព្រោះហេតុនេះ បុគ្គលជាបណ្ឌិតគប្បីចេះស្វែងរកទ្រព្យដោយធម៌ ចេះទុកដាក់បែងចែកប្រើប្រាស់ទ្រព្យប្រកបដោយធម៌។
(ទ្រព្យដែលរក្សាទុកលើសពី១០០ឆ្នាំគឺជារបស់គេហើយ)
តើរក្សាសីលដើម្បីអ្វី?
រក្សាសីលគឺដើម្បីធ្វើសមាធិ បើសីលមិនប្រព្រឹត្តិទៅដើម្បីសមាធិទេ នេះក៏ឈ្មោះថាសីលមិនមានទីបំផុតដែរ(ជាការពន្យល់របស់ព្រះសារីបុត្ត) សីលមិនប្រព្រឹត្តិទៅដើម្បីសមាធិ ព្រោះត្រូវតណ្ហានិងទិដ្ឋិចាប់យក ឬភាពជាទាសៈនៃតណ្ហា ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ មិនជាទីតាំងនៃយថាភូតញាណទស្សនៈ ដែលជាបទដ្ឋាននៃសមាធិ មិនប្រព្រឹត្តិទៅដើម្បីសេចក្តីនឿយណាយ មិនប្រាស់ចាកតំរេក។ រក្សាសីលដើម្បីសេចក្តីនឿយណាយប្រាស់ចាកតំរេកក្នុងវដ្ត ដើម្បីសេចក្តីរលត់នៃវដ្ត ដើម្បីសេចក្តីត្រាស់ដឹងដ៏ក្រៃលែងនៃវដ្ដ គឺ សីល សមាធិ វិបស្សនា ឬ សីល សមាធិ វិបស្សនា មានរសតែមួយ (ជាការពន្យល់ក្នុងបឋមសង្គាយនា ដែលដឹកនាំដោយព្រះសារីបុត្ត)។

Comments