ប្រដៅចិត្តមិនបាន ប្រដៅបេះដូងទៅ ! កុំឲ្យវៀចវេរចោលស្នេហ៍ស្មោះធ្លាប់មានភក្តីភាពផ្អែមល្ហែមជាមួយគ្នា ។ បើមានស្នេហ៍ស្មោះរួចទៅហើយនោះ ទោះចិត្តមានរបួសស្លាកស្នាមជ្រៅប៉ុណ្ណា ក៏មិនត្រូវនៅមើលថែស្លាកស្នាមរបស់វាទុកធ្វើអីដែរ ចាប់អារម្មណ៍កាន់តែតិច មានក្តីសុខកាន់តែច្រើន ។ បើមានការសង្ស័យពីគ្នា កុំស្តាប់យោបល់ខ្លួនឯងឲ្យសោះ ត្រូវសង្កេតពិនិត្យដោយមេត្តាចិត្ត ដើម្បីរកមើលភាពខ្វះខាតរបស់ខ្លួនឯងផង នឹងដើម្បីស្វែងរកការពិតផង ។ ឈ្លោះគ្នាគ្មានបានការអ្វីទេ ! ត្រូវផ្តោតលើដំណោះស្រាយដោយសន្តិវិធីទើបត្រូវ ។

