សមាធិគឺសម្រាប់មនុស្សគ្រប់គ្នា !

L

សមាធិគឺសម្រាប់មនុស្សគ្រប់គ្នា ! សមាធិមិនមែនជាពិធីបន់ស្រន់ទេ ! សមាធិគឺសម្រាប់អនុវត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ សមាធិ​មិន​ត្រឹម​តែ​សម្រាប់​អង្គុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ឈរ ដើរ ដេក គ្រប់​ឥរិយាបថ​ផងដែរ ។ សមាធិជាការសាងពលានុភាពដ៏ចម្បងនៃចិត្ត « អធិចិត្ត » ។ សមាធិនឹងធ្វើឱ្យចិត្តមានស្ថិរភាព ហើយបរិសុទ្ធ ប្រសិនបើចិត្តមានស្ថេរភាព និងបរិសុទ្ធហើយនោះ ជីវិតរបស់យើងក៏នឹងមានស្ថេរភាព និងសាមញ្ញដែរ។ ប្រសិនបើចិត្តមិនមានស្ថិតស្ថេរ និងមិនបរិសុទ្ធ នោះជីវិតនឹងមិនមានស្ថិតស្ថេរ និងស្មុគស្មាញដែរ ។ យើងទាំងអស់គ្នាគឺកំពុងតែប្រើជីវិតរបស់យើងឬរាងកាយនិងចិត្តរបស់យើង ឲ្យមានបញ្ហាក្នុងជីវិតរាល់ថ្ងៃ មានតែសមាធិប៉ុណ្ណោះ ដែលអាចជួយឲ្យបញ្ញាមានការភ្ញាក់រលឹកចាកចេញពីកំហុសទាំងនេះបាន ។

Comments