ការបង្រៀនរបស់ព្រះពុទ្វ

L

ការបង្រៀនរបស់ព្រះពុទ្ធ(ព្រះធម៌)នាំឲ្យមានយុត្តិធម៌ក្នុងការវាយតំលៃខ្លួនឯង មានការយល់ដឹងពីខ្លួនឯង(Knowledge insight) ហ៊ានប្រឆាំងជាមួយគំនិតអាក្រក់ខ្លួនឯង នេះជាលក្ខណះខុសគ្នាពីការប្រៀនប្រដៅរបស់សាសនាដទៃ ។ ចាប់ផ្តើមពីការដឹងខុសដឹងត្រូវ នាំទៅដល់ការពង្រីកសមត្ថភាពក្នុងការយល់ដឹងពីច្បាប់ធម្មជាតិ ដែលការយល់ដឹងនេះដូចជាកាំរស្មីព្រះអាទិត្យ ដុតសំងួតចិត្តអាក្រក់ ចិត្តមានះប្រកាន់ ដែលមានសារៈប្រយោជន៍ដ៏អស្ចារ្យក្នុងការអប់រំចិត្ត នេះគឺជាសារៈសំខាន់របស់ព្រះពុទ្ធសាសនា ដែលជាទំនើបកម្មនៃគំនិត ។ ពុទ្ធសាសនាគឺជាបដិវត្តនៃជំនឿ និងជាប្រព័ន្ធបំភ្លឺគំនិតដើម្បីឲ្យបានរួចផុតពីភាពវង្វេងនៅក្នុងលោក ដែលជាស្នូលនៃការអប់រំរបស់ពុទ្ធសាសនាប្រកបដោយចក្ខុវិស័យ ។
=> លោកនេះមិនបានស្អប់អ្នកទេ លោកនេះមានយុត្តិធម៌ចំពោះអ្នកជានិច្ច បញ្ហានៅត្រង់ថា តើអ្នកចេះប្រើបាតដៃរបស់អ្នកបានត្រឹមត្រូវហើយឬនៅប៉ុណ្ណោះ ?។

Comments