តើវាជាស្អី ?

L

មានការប្រឡងក្នុងវត្តមួយដើម្បីរើសចៅអធិការវត្តជាថ្មី លោកតាបានយកផ្តិលមកបង្ហាញសិស្សដាក់លើតុទាបមួយ ហើយឲ្យគេអធិប្បាយថា វាមិនមែនជាផ្តិល ! តើវាជាស្អី ?។សិស្សទាំងអស់គាំងថ្គាមនឹកហួសចិត្តនឹងវិញ្ញាសារចំឡែកនេះគ្រប់ៗគ្នា។ពេលនោះស្រាប់តែមានសិស្សដែលមហាល្ងង់ជាងគេក្រោកដើរចេញមក សិស្សទាំងអស់នាំគ្នាផ្ទុះសំណើចគឹលឡើង ព្រោះសូម្បីពួកគេគិតមិនឃើញផង ម្នាលល្ងង់តើគេនឹងបកស្រាយតាមវិធីណា? ។ស្រាប់តែសិស្សល្ងង់បានទាត់ផ្តិលប៉ើងចេញទៅក្រៅសាលា លោកគ្រូញញឹមហើយសួរថា ហេតុអីឯងធ្វើយ៉ាងនេះ? សិស្សនោះតបថា បើវាមិនមែនជាផ្តិលទឹកទេ មានតែទាត់វាចេញក្រៅឲ្យបាត់ទៅ វាដូចជាការរស់នៅដែរណាលោកគ្រូ រឿងណាដែលគ្មានប្រយោជន៍ ត្រូវចេះកាត់ចិត្តឈប់គិត រឿងណាដែលឥតប្រយោជន៍ហើយបំផ្លាញទឹកចិត្តយើងទៀត ទាត់ចោលផូង ! វាដូចជាវិញ្ញាសារនេះអញ្ចឹង! ។លោកតាអង្អែលស្មាសិស្ស ហើយសរសើរថា ឯងធ្វើត្រឹមត្រូវណាស់ ! ស័ក្តិសមនឹងធ្វើជាចៅអធិការថ្មីហើយ ! ។សិស្សទាំងអស់គ្នា មើលមុខគ្នាឡឺនឡង់! ។លោកតានិយាយបន្ត ពេលខ្លះទ្រឹស្តីមិនអាចឈ្នះនិស្ស័យបានឡើយ មានទ្រឹស្តីហើយ ត្រូវចេះសន្សំនិស្ស័យល្អផង ទើបមានពន្លឺជីវិត ! សិស្សទាំងអស់អនុមោទនា ! ។

Comments