មើលចិត្តខ្លួនឯងឲ្យដូចជាមើលសៀវភៅ

L

មើលចិត្តខ្លួនឯងឲ្យដូចជាមើលសៀវភៅ សច្ចៈធម៌មិនមែននៅខាងក្រៅទេ ការអប់រំចិត្តក៏មិនមែននៅខាងក្រៅដែរ ការចង់ឲ្យអ្នកដទៃធ្វើតាមចិត្តខ្លួនវាមិនមែនជាបញ្ញាទេ វាគឺជាការមានះប្រកាន់ ការទើសចិត្ត ដែលសុទ្ធតែជាអកុសលចិត្ត ។ អកុសលចិត្តទាំងអស់ មិនមែនជាតួបញ្ញាទេ ការពិចារណាធម៌ឲ្យយល់ទើបកើតបញ្ញា កើតមេត្តាករុណា កើតភាពរឹងមាំតាមផ្លូវចិត្ត ! ។ និយាយអី្វ ធ្វើអី្វ ត្រូវដឹងទាន់ថា វាប្រកបដោយចិត្តអី មានវិបាកយ៉ាងណា មានហេតុផលដូចម្តេច ទើបការសម្រួមចាំបាច់ណាស់ក្នុងបញ្ហានេះ ។

Comments