ហេតុអីដូនតាខ្មែរ បង្គាប់កូនចៅឲ្យសូត្រធម៌ថ្វាយបង្គំព្រះ រួចធ្វើការបួងសួងប៉ងប្រាថ្នានៅពេលយប់រៀបចូលដំណេក ? នេះមិនមែនអត់ហេតុផលទេ ព្រោះចិត្តផ្ទៃបាត(Subconscious)ធ្វើការបានល្អ នៅពេលចិត្តផ្ទៃលើ(Conscious)ឈប់ធ្វើការ គឺក្រោយពេលយើងដេកលក់ស្កប់ស្កល់ Subconsciou នឹងរៀបចំឲ្យមានភាពរលូន ឲ្យបានសម្រេចក្តីប៉ងប្រាថ្នា កុំឲ្យមានឧបសគ្គមករាំងស្កាត់បាន ។ ចំណែកអ្នកប្រារព្ធកម្មដ្ឋានវិញ ព្រះពុទ្ធឃោសាចារ្យលោកពន្យល់ថា មុនពេលដេកត្រូវពិចារណាថា អាត្មាអញភ្ញាក់ឡើងកាលណានឹងធ្វើកម្មដ្ឋានជាបន្តទៀត គឺជាការដាស់តឿនចិត្តឲ្យមានការព្យាយាម នឹងដើម្បីចងកម្មដ្ឋានឲ្យតជាប់គ្នាកុំឲ្យដាច់រយះ ។ ចំពោះអ្នកនៅគ្រប់គ្រងផ្ទះ មិនត្រូវគិតរឿងអាក្រក់រឿងអពមង្គល មុនពេលដេកជាដាច់ខាត ព្រោះសារនេះត្រូវបានបញ្ជ្រាបចូលក្នុងចិត្តផ្ទៃបាត ដែលវាមានអំណាចអាចសាងឲ្យយើងបានជួបរឿងមិនល្អនៅថ្ងៃស្អែកបាន « អ្វីដែលអ្នកបានគិត អ្នកនឹងបង្កើតវាឡើង » ។

