ច្បាប់ធម្មជាតិពីរយ៉ាងនៅក្នុងរាងកាយគឺ ខួរក្បាលជាអ្នកចាប់ផ្តើម ខួរឆ្អឹងខ្នងជាអ្នកបន្តការងារ (ខួរក្បាលគិត រូបកាយធ្វើ)គំនិតដែលគ្មានសកម្មភាព គឺជាគំនិតដែលគ្មានបានការ ។ ជាធម្មតាខួរក្បាលបញ្ចេញគំនិតទាំងវិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែភាពអស្ចារ្យរបស់ធម្មជាតិបានអភិវឌ្ឍអស់រយៈពេល៦០០០ លានឆ្នាំ(តាមផូសុីលវិទ្យា)បញ្ជាក់ថា ខួរក្បាលបានអភិវឌ្ឍធម្មជាតិមួយបែបទៀតហៅថា សតិសម្បជ្ជញ្ញៈឬការដឹងខុសត្រូវ ព្រះពុទ្ធដាក់ឈ្មោះហៅថាសតិ(Sati) តែងដឹងទាន់ការគិតជានិច្ចបើគេមានការហ្វឹកហាត់បានត្រឹមត្រូវ ហើយអាចបង្វែរផ្លាស់ប្តូរពីគំនិតអវិជ្ជមានទៅជាវិជ្ជមានវិញបាន ។ អាថ៌កំបាំងរបស់ជីវិតគឺការស្វែងរកឃើញការគិតត្រូវ និយាយត្រូវ ធ្វើត្រូវក្នុងពេលនេះ ឥឡូវនេះតែប៉ុណ្ណោះ ! « សមាធិគឺជាការជួយស្រង់ខ្លួនឯងពីទីងងឹតទៅទីភ្លឺនេះឯង » ។

