ជីវិតពិតជាមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយ

L

ពេលខ្លះជីវិតពិតជាមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយ ! រហូតដល់រំខានមិនអនុញ្ញាត្តិឲ្យយើងបានសម្រាកថែមទៀតផង ។ មិនបាច់និយាយទេនៅពេលដេក រឿងរ៉ាវជាច្រើនបានរត់កាត់ខួរក្បាលយើងគគុកគគាក់ វានាំយើងជជែកស្ទើរតែដេកមិនលក់ ។ របៀបនេះ គឺដល់ពេលហើយដែលអ្នកត្រូវហាត់រៀនសម្រាកតាមបែបសមាធិ ! អ្នកមិនអាចធ្វើឲ្យខ្យល់ព្យុះខាងក្រៅស្ងប់បានទេ កុំព្យាយាមអី ! តែអ្នកអាចធ្វើឲ្យខ្យល់ព្យុះខាងក្នុងស្ងប់បាន នោះខ្យល់ព្យុះខាងក្រៅនឹងកន្លងផុតអស់ទៅហើយ ។ ជីវិតវាជារបស់អ្នកទេ មិនថាឡើងឬចុះវាគ្រាន់តែជារឿងបណ្តោះអាសន្នតែប៉ុណ្ណោះ ! ។

Comments