ពិតមែនគ្មានអ្វីធំជាងការគិតទេ

L

ពិតមែនគ្មានអ្វីធំជាងការគិតទេ ពេលខ្លះរឿងដែលឈឺចាប់បានកន្លងផុតហើយ តែរំលឹកឡើងវិញឈឺម្ដងទៀត កាន់តែគិតកាន់តែឈឺលើសដើម
ដូចគេចិញ្ចឹមពស់វែកក្នុងហោប៉ៅ លូកយប់ចឹកយប់ លូកថ្ងៃចឹកថ្ងៃ ឈឺចាប់តែខ្លួនឯង តែមិនព្រមរលាស់វាចោល ទីបំផុតសុខចិត្តញៀនជាមួយការឈឺចាប់ ដូចលោកតាថាអញ្ចឹងសង្កត់ខាងនេះប៉ោងខាងនោះ។ តែចៅម្នាក់នេះបានតាមវារហូត ពេលដឹងថាគេជាអ្នកធ្វើគេជាអ្នកទទួល មិនមានអ្នកណាបានអ្វីពីលោកនេះទៅទេ ខំតែរក្សាចិត្តអោយល្អទៅបានហើយ។ នឹកអនិច្ចាអោយបានច្រើនទើបធូរស្រាលមកវិញបាន ។ ទោះយើងឃើញថាខុសតែគេគិតថាត្រូវ (គឺត្រូវតាមតែគេគិត) បើមិនអាចនិយាយបានមានតែដើរចេញ បើមិនដើរចេញទេយើងក៏ដូចគេដែល(វង្វេងនឹងទោសៈ)ពេលខ្លះពិបាករស់នៅជាមួយមនុស្សអាត្មានិយមនេះណាស់ តែបើមិនអាចដើរចេញបានមានតែរក្សាចិត្តរបស់យើងកុំអោយដូចគេ( តែមិនទើសជាមួយឡើយ) ត្រូវខិតខំបំពេញបារមី អត់ធន់ខន្តីជាមួយគេ សត្វលោកប្រព្រឹត្តទៅតាមកម្មរៀងៗខ្លួន(អនិចា្ច)។

Comments