កម្មផល

L

កម្មផល

នៅក្នុងច្បាប់កម្មផលនិយាយថា អ្នកធ្វើអំពើបែបណា អ្នកនឹងទទួលបានផលបែបនោះ។ អ្នកដាំពូជបែបណា អ្នកនឹងទទួលបានផលបែបនោះ។ យ៉ាងណាមិញនៅក្នុងថតភាពសង្គមគ្រួសារជាក់ស្ដែង៖
១.បើអ្នកប្រៀនប្រដៅកូនដោយការជះកំហឹង នោះផលតបស្នងមកវិញ អ្នកនឹងទទួលបានការនិយាយបែបនោះដែរ។
២.អ្នកនិយាយដាក់កូនដោយការត្រគោះបោះបោក នោះអ្នកនឹងទទួលបានការនិយាយត្រគោះបោះបោកមកវិញនាពេលអនាគត។
៣.អ្នកប្រងើយកន្តើយដាក់កូន នោះអ្នកនឹងទទួលបានការប្រងើយកន្តើយវិញនៅពេលកូនរបស់អ្នកធំឡើង។ ដែលខ្មែរយើងហៅថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
ក្មេងនៅតូចប្រៀបដូចក្រដាសសអ៊ីចឹង បើយកទៅខ្ចប់ទឹកអប់ វានឹងជាប់ក្លិនទឹកអប់ បើយកទៅខ្ចប់ប្រហុក វានឹងជាប់ក្លិនប្រហុក។ សូមប្រៀនប្រដៅកូនៗដោយយកចិត្តទុកដាក់ខ្ពស់។

Comments