ម្នាលអានន្ទព្រោះហេតុថាកម្មជាស្រែ

L

ម្នាលអានន្ទព្រោះហេតុថាកម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក
ទើបអភិសង្ខារវិញ្ញាណរបស់ពួកសត្វ ដែលមានអវិជ្ជា ជាទំនប់មានតណ្ហា
ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅក្នុងធាតុជាន់ខ្ពស់គឺអរូបធាតុការកើត
ចំពោះក្នុងភពថ្មីទៅទៀតរមែងមានយ៉ាងនេះ ។
(បិដកលេខ ៤១ ទំព័រ ៣០៥)
ភាពចាស់ទំរបស់ចិត្តគំនិត គឺការរៀនដើរចេញឲ្យឆ្ងាយពីអំពើអាក្រក់ ពីស្ថានភាពមនុស្សដែលធ្វើឲ្យខ្លួនបាត់បង់សន្តិភាពចិត្ត ដើម្បីរៀនរស់ដោយការគោរពខ្លួនឯង គោរពអ្នកដទៃ ទទួលស្គាល់តំលៃសីលធម៌ និងគំនិតមិនល្អដែលបំផ្លាញខ្លួនឯង ។ ថ្វីត្បិតតែជីវិតកើតឡើងដោយចេតនាឬដោយអចេតនា ទោះវាឋិតនៅក្នុងប្រភេទណាក៏ដោយ ក៏វាជាកម្មសិទ្ធិផ្ទាល់របស់យើងដែរ ដែលត្រូវថែទាំការពារវាឲ្យបានល្អ ព្រោះវាជាកាដូតែមួយគត់ដែលពុកម៉ែបានផ្តល់ឲ្យ វាមិនមែនជាកំហុសនោះទេ វាត្រឹមតែជាភ័ព្វវាសនាតែប៉ុណ្ណោះ ! ខ្ចីរបស់ធម្មជាតិមួយនេះប្រើឲ្យបានល្អ ដើម្បីទុកគំនិតជាកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយផង ! ។ នៅកន្លែងការងារ បើដឹងថាខ្លួនឯងខ្វះសមត្ថភាពហើយ ដើរចេញគឺជាការប្រសើរកុំនៅនាំឲ្យទើសគេទើសឯង យ៉ាងហោចណាស់ក៏យើងនៅមានសមត្ថភាពត្រង់យើងហ៊ានទទួលស្គាល់ថា ខ្លួនយើងជាមនុស្សខ្វះសមត្ថភាពដែរ(Au moins , on est competent de reconnaitre son incompetent)។

Comments