ទំនាក់ទំនងស្នេហាដែលគូភាគីគប្បីយល់ដឹង !

L


១- ស្ត្រីគួរយល់ដឹងពីបុរស ៖
ក- អំពើឮខ្លាំងជាងពាក្យសម្តីៈ កុំទ្រគោះបោះបោកដាក់គេ
ខ- បុរសចង់បានការគោរព គេមានតួនាទីខាងថែរក្សាសន្តិសុខក្នុងផ្ទះ សំបែង ស្ត្រីមិនចាំបាច់ស្វែងរកភាពឥតខ្ចោះពីបុរសទេ បុរសត្រូវការពេលវេលាផ្ទាល់ខ្លួនរបស់គេខ្លះ កុំតាមគ្រប់គ្រងគេគ្រប់ជំហាន ។
គ- គេត្រូវការពាក្យសំដីផ្អែមល្ហែម និងមានការគោរព ក្តីស្រឡាញ់បង្កើតភាពរីករាយច្រើនជាងការប៉ះពាល់រាងកាយ ។
២- បុរសគួរយល់ដឹងពីស្ត្រី ៖
ក- នាងចូលចិត្តឲ្យបុរសស្តាប់នាងដោយគោរព ស្តាប់ដោយប្រុងប្រយ័ត្ន នាងកោតសរសើរអ្នកណាដែលដឹងចិត្តហើយព្រមធ្វើតាមនាង នាងមានអារម្មណ៍ចង់ឲ្យគេការពារថែរក្សាការបបោសអង្អែលលួងលោម អ្វីដែលនាងចង់ប្រាប់ចង់ធ្វើ នាងមិនចូលចិត្តនិយាយចេញមកទេ(តែងង៉ក់ងបង្ហាញ) នាងមិនចង់ដឹងពាក្យពន្យល់របស់បុរសទេ នាងចង់ដឹងតែពីអាថ៌កំបាំងរបស់បុរសតែប៉ុណ្ណោះ ។
ខ- ក្នុងរាងកាយនាងមានអ័រម៉ូនពិសេសដែលខុសពីបុរស ដែលតំរូវឲ្យបុរសស្ងប់ស្ងាត់ដោយមិនចាំបាច់តមាត់ ត ក អ្វីទាំងអស់(ទ្រាំសុីសូកូឡាហើយស្ងៀមទៅ Eat chocolate and keep quiet ! OK ?) ។ យោងតាមការសិក្សានេះ គូស្នេហ៍មានក្តីស្រឡាញ់ដែលតំរូវលើការរួមភេទច្រើនជាង(ពីតំបូង)បន្ទាប់មកអ្វីៗគឺជាការទាមទារពីគ្នាទៅវិញទៅមកទេ ហេតុនេះគូស្នេហាដែលមិនយល់ពីបញ្ហានេះតែងតែបែកបាក់គ្នា គេត្រូវចេះសម្របសម្រួលគ្នាដើម្បីសាងភាពរីករាយរួមគ្នាលុះអវសានជីវិត​ !

Comments