ភាពអាត្មានិយម

L

ពិភពលោកកំពុងត្រូវគំរាមកំហែងដោយភាពអាត្មានិយម នាំឲ្យមានការបំផ្លិចបំផ្លាញ ដោយអំពើហឹង្សា ការគ្របសង្កត់ជិះជាន់ ត្រូវបានមនុស្សយកមកប្រើពេញទំហឹងគ្រប់ទីកន្លែង ដែលនាំឲ្យមានការភ័យខ្លាចតក់ស្លុតគ្រប់ច្រកល្ហកលើផែនដី ។ មនុស្សទន់ខ្សោយគ្មានទីពឹង ដេកសង្ឃឹមរង់ចាំអភិនិហាររបស់ចក្រវាឡបញ្ចេញឬទ្ធានុភាពការពារពួកគេ ដោយបំភ្លេចចោលអភិនិហាររបស់ខ្លួនឯង នេះគឺជាសារមានកំហុសធំណាស់ទៅកាន់ពិភពលោក ! ។ ពុទ្ធបរិស័ទ ដើម្បីកាត់បន្ថយភាពអាត្មានិយម មានតែការរស់នៅក្នុងជីវិតបរិសុទ្ធិទេ ទើបជាផ្លូវដ៏ត្រឹមត្រូវតាមច្បាប់ធម្មជាតិ​ ។ អាត្មានិយមរបស់អ្នក មិនមែនជាមិត្តពិតប្រាកដរបស់អ្នកទេ !​សូមដាក់វាចុះ ហើយកាន់យកព្រះធម៌ ពុំនោះទេផែនដីនេះ លែងក្លាយជាផ្ទះរបស់យើងគ្រប់គ្នាទៀតហើយ ! ពុទ្ធំសរណំគិច្ឆាមិ ! ធម្មំសរណំគិច្ឆាមិ ! សង្ឃំសរណំគិច្ឆាមិ !​ ! ! 

Comments