ពេលខ្លះជីវិតនឹងធ្វើបាបអ្នក

L

ពេលខ្លះជីវិតនឹងធ្វើបាបអ្នក គ្មាននរណាម្នាក់អាចការពារអ្នកគេចផុតពីរឿងនេះបានទេ ! អ្នកត្រូវតែរឹងមាំដោយខ្លួនឯង ត្រូវមានក្តីស្រឡាញ់ ការអត់ធន់ដ៏ធំមហិមា ដើម្បីបង្រួមបញ្ហាទាំងអស់ឲ្យតូច កុំឲ្យមានការរំជួលចិត្តឲ្យសោះ ! នេះគឺជាហេតុផលដែលអ្នកត្រូវរស់នៅលើភពផែនដីនេះ ។ កុំប្រថុយប្រថានជាមួយភាពអាត្មានិយមឲ្យសោះ បើអ្នកត្របាក់កាន់តែធំ គង់នឹងមានអ្នកដទៃគេមកលេបអ្នកវិញទេ ម៉្យាងទៀតភាពអាត្មានិយមតែងតែក្បត់អ្នកជានិច្ច ប្រាប់ខ្លួនឯងទៅថា រសជាតិជីវិតវាមិនមែនបែបនេះឡើយ ! ។ គេមិនដែលមានវិប្បដិសារីយ៍ដោយសារតែអំពើល្អនោះទេ បើមានគឺមកពីអ្នកយល់ច្រឡំក្នុងសេចក្តីល្អនោះតែប៉ុណ្ណោះ ! គេមិនដែលបានរស់នៅជាមួយការពិតទេ ដរាបណាគេមិនទាន់បានធ្វើអំពើល្អនៅឡើយនោះ ! ។

Comments