និទានអប់រំចិត្ត ៖
១ -ចង់ដឹងអនាគតត្រូវមើលបច្ចុប្បន្ន ! ។
២- គេមើលងាយយើងមិនជាអ្វី តែយើងមើលងាយខ្លួនឯង នោះទើបសមជាមនុស្សដែលត្រូវគេមើលងាយពិតមែន ! ។
៣- រឿងរ៉ាវខាងក្រៅមិនមែនជាបញ្ហាពិតប្រាកដរបស់អ្នកទេ ការគិតរបស់អ្នកទេទើបជាបញ្ហាពិតប្រាកដ ។
៤- ដួលដប់ដងក៏មិនជាអ្វី ឲ្យតែប្រឹងក្រោក ការដួលមិនក្រោកទើបឈ្មោះថាជាការដួលពិតប្រាកដ ។្ោ្
៥- ប្រឡងធ្លាក់ម្តងមានអីអស្ចារ្យ ចាត់ទុកដូចជាការថយក្រោយមួយជំហានដើម្បីរៀបចំយុទ្ធសាស្ត្រជាថ្មីតែប៉ុណ្ណោះ រៀនយឺតជាងគេមួយឆ្នាំក៏គ្រាន់បើជាងឈប់រៀនដែរ ស្មានថាជីវិតអាចបោះបង់ការរៀនសូត្រចោលបានឬ ? ខុសហើយ ! អាថ៌កំបាំងដ៏អស្ចារ្យក្នុងលោកមួយគឺ ជីវិតគឺជាការសិក្សា ! ។

