មាន៦យ៉ាងដែលមិនអាចរង់ចាំបាន

L

ជីវិតរបស់មនុស្សយើងមាន៦យ៉ាងដែលមិនអាចរង់ចាំបាន នោះគឺ៖
1. ភាពក្រវេទនា មិនអាចចាំបាននោះទេ ដោយសារតែពេលវេលាយូរអ្នកនឹងស្លាប់ដោយសារការស្រេកឃ្លាន។
2. សុខភាពមិនអាចរង់ចាំបានទេ ដោយសារតែរាងកាយរបស់យើងនៅពេលដែលចុះខ្សោយទ្រុឌទ្រោមហើយទោះមានរបស់អ្វីក៏គ្មានន័យដែរ។
3. ភាពកតញ្ញូ ដោយសារតែនៅពេលដែលឪពុក ម្តាយរបស់យើងបានស្លាប់ទៅហើយ ចង់សងគុណគាត់ក៏មិនបានដែរ។
4. មិត្តភាព បើគ្មានមិត្តភក្កិ អ្នកចង់រួចផុតពីភាពឯការក៏ពិបាកដែរ។
5. ការអប់រំ ការតម្រង់ដើមឈើគេច្រើនធ្វើនៅពេលដែលវាខ្ចីហើយនៅតូច តែបើធំហើយចាស់ពិបាកតម្រង់ណាស់។ មនុស្សក៏ដូចគ្នាដែរ ទាន់ខ្លួននៅក្មេងចូរព្យាយាមសិក្សារៀនសូត្រ និងខិតខំធ្វើការ។
6. យុវវ័យ ដោយសារតែពេលវេលាកន្លងទៅរហ័សណាស់ ទោះមានលុយច្រើនយ៉ាងណាក៏មិនអាចទិញភាពយុវវ័យរបស់យើងមកវិញបានដែរ។

Comments