សិក្សាធម៏គឺសិក្សាពីខ្លួនឯង សិក្សាពីខ្លួនឯងគឺដេីម្បីលះបង់ការមានះប្រកាន់ខ្លួន លះការប្រកាន់ខ្លួនបានហេីយ អ្នកនឹងមានការត្រាស់ដឹងពីអ្វីៗគ្រប់យ៉ាង ។ ការសម្រួមចិត្តមិនអោយទៅគិតរឿងខាងក្រៅគឺជាការលំបាកពេកណាស់ ព្រេាះចិត្តជាធម្មជាតិដ៏ល្អិតក្រៃពេក ជាធម្មតាតែងតែតោងអារម្មណ៌ជាទីប្រាថ្នាហេីយប្រកាន់យកមិនថាយប់ឬថ្ងៃ បញ្ញាជាធម្មជាតិដឹកនាំចិត្តអោយចេះលះអារម្មណ៍មិនអោយគិត ចិត្តដែលមានបញ្ញ្ញាអប់រំបានល្អហេីយរមែងមានសេចក្តីសុខដូច្នេះឯង ។

