កុំចំណាយពេលឈឺចាប់ម្តងហើយម្តងទៀត រឿងលើលោកវាគ្មានអ្វីប្លែកទេ កុំយកសុភមង្គលទៅតស៌ូជាមួយរឿងដដែលៗ ដែលគ្រាន់តែជារឿងល្ខោនជីវិត ពេលវេលាកំពុងលបលួចយកជីវិតអ្នករាល់នាទីដោយមិនដឹងខ្លួន ។ ភាពទទេរស្អាតគឺជាភាពទៀង(Nothing is permanent) ការសរសើរនិង ការស្តីបន្ទោស ការបាននិងការបាត់បង់ អារម្មណ៍រីករាយ និងអារម្មណ៍រងទុក្ខ ទៅហើយមកវិញដូចជាខ្យល់ ! ។ ដើម្បីឲ្យកាន់តែសប្បាយរីករាយ ត្រូវចេះសម្រាកឲ្យដូចជាដើមឈើធំមួយដើម ដែលដឹងឮរឿងគ្រប់យ៉ាងតែមិនចេះចាប់អារម្មណ៍យកមកទុកដាក់ក្នុងខ្លួន ទោះនៅក្នុងព្យុះពពកខ្មៅបក់ផាត់រួចហើយក៏ស្រស់ញញឹមបាន ! ។

