របៀបធ្វើសម្លរកកូរ

L

ម្លូប សម្លរកកូរ
+គ្រឿងផ្សំ
_ត្រីអណ្ដែង 1គីឡូ ; សាច់ជ្រូក ឬ ឆ្អឹងជំនីជ្រូក 3 ខាំ(ដាក់ឬមិនដាក់តាមចំណូលចិត្ត)
_អង្ករលីងកន្លះកូនចានចង្កឹះ
_គ្រឿងបុកមានដូចជា (គល់ស្លឹកគ្រៃ រមៀត សំបកក្រូចសេីច រំដេង ខ្ទឹមស រួចបុកចូលគ្នា)។
_ស្លឹកម្រុំ
_ប្រហុក1ស្លាបព្រាបាយ
_ម្សៅស៊ុប 1ស្លាបព្រាបាយ
_ប្រេងឆា2ស្លាបព្រាបាយ
_ទឹកត្រី2ស្លាបព្រាបាយ
_ស្ករត្នោត
_បន្លែកកូរ (ល្ហុង ល្ពៅ ត្រប់ ត្នោត សណ្ដែកកួរ ស្លឹកបាល ខ្នោ ...មានច្រេីនមុខទៀតតាចំណូលចិត្ត)។
+វិធីធ្វេី
_ត្រីធ្វេីរួចកាត់ជាដុំៗ សាច់ជ្រូកហាន់ជាបន្ទះតូចល្មមឬឆ្អឹងជំនីជ្រូកកាប់ជាដុំៗហេីយ អង្ករលីងត្រូវបុកឪ្យម៉ត់ រួចទុកមួយឡែកសឹន។
_ដាំឆ្នាំងឪ្យក្ដៅដាក់ប្រេងឆាចូលរួចដាក់ប្រហុកនឹងគ្រឿងដែលបានបុករួចរំលីងឪ្យឈ្ងុយ បន្ទាប់មកដាក់ត្រីនឹងសាច់ជ្រូក អង្ករលីង ស្ករត្នោត ទឹកត្រីនឹងម្សៅស៊ុបចូលច្របល់ឪ្យសព្វ។
_បន្ទាប់មកទៀតដាក់បន្លែចូលច្របល់ចូលគ្នាឪ្យបន្លែទន់រួចចាក់ទឹកចូលម៉ាល្មមរួចទុកឪ្យពុះ ភក់រសជាតិល្មមថែមថយតាមចំណូលចិត្ត ដាក់ស្លឹកម្រុំចូលឪ្យឆ្អិនដួសដាក់ចានជាការស្រេច។

Comments