ពាក្យថាទិព្វ ព្រោះអាស្រ័យលើវិហារធម៌និងសុចរិតកម្ម ជារបស់រុងរឿងក្រៃលែង ដែលមិនអាចមានអ្នកណាប៉ះពាល់បាន ហើយចង់ធ្វើអ្វីបានតាមប្រាថ្នា ។ ដូចជា
១- សព្វញ្ញុត្តញាណជាទិព្វញាណរបស់ព្រះពុទ្ធដែលដឹងសព្វអត់ចន្លោះ លោកនេះនិងលោកដទៃ មិនមានអ្វីជាទីកំបាំងចំពោះព្រះអង្គឡើយ ។
២- ទិព្វចក្ខុញាណៈ ដោយអំណាចពន្លឺភ្លឺបរិសុទ្ធិនៃតេជោកសិណ អាលោកកសិណជាអារម្មណ៍នៃចតុត្ថឈាន(ឈានទី៤)ដែលផ្សាយទៅដើម្បីឲ្យឃើញរូបដែលមនុស្សធម្មតាមិនអាចមើលឃើញបានហៅថាទិព្វចក្ខុ ។
៣- សោតទិព្វ ឬ សោតវិសុទ្ធិញាណៈ ដោយអំណាចការផ្សាយទៅនៃកម្លាំងវិតក្កៈក្នុងសទ្ទៈនិមិត្តពេលធ្វើបរិកម្មដើម្បីឲ្យកើតទិព្វសោតៈធាតុ អាចផ្សាយជាសម្លេងទៅកាន់បុគ្គលដែលចង់ឲ្យឮ ផ្សាយឲ្យទេវតាព្រហ្មឮជាដ់ើម ដោយកម្លាំងចិត្តស្ងប់ដ៏ក្រៃលែង ។ ព្រោះហេតុនេះការបានធ្វើបុណ្យជាមួយបុគ្គលដែលមានចិត្តស្ងប់ គឺបានបុណ្យក្រៃលែងណាស់ ព្រោះលោកអាចបញ្ជូនសាទៅប្រាប់ពពួកញាតិដែលតាំងនៅទីឆ្ងាយៗបាន ។

