អារម្មណ៍គឺជាធម្មជាតិ

L

អារម្មណ៍គឺជាធម្មជាតិជាទីតោង និងជាទីរីករាយនៃចិត្តនិងចេតសិក ។ ដែលហៅថាធម្មារម្មណ៍ មានរូប ចិត្ត ចេតសិក និងនិព្វាន ឬ បញ្ញត្តិនិងបរមត្ថ ។ សាមញ្ញអារម្មណ៍វាមិនមានអ្វីពិសេសនោះទេ តែអធិបតីអារម្មណ៍វាមានអំណាចគ្រប់គ្រងទាក់ទាញចិត្តនិងចេតសិក ឲ្យធ្វើការជាមួយវា ។
-> ទ្វារវិមុត្តិចិត្ត គឺចិត្តផុតចាកទ្វារឬផុតចាកពីវិថីចិត្ត ដែលមាន បដិសន្ធិចិត្ត - ភវង្គចិត្ត - ចុតិចិត្ត (បដិសន្ធិ- ភវង្គ-ចុតិ)។
-> ពោលដោយកាល អារម្មណ៍មាន អតីតារម្មណាធម្មា(នឹកគិតក្នុងអារម្មណ៍ដែលកន្លងហួស) - បច្ចុប្បន្នារម្មណាធម្មា(កំពុងឮ កំពុងឃើញ កំពុងដឹងក្លិន...) - អនាគតារម្មណាធម្មា(នឹកគិតពីអារម្មណ៍ដែលនឹងមកដល់តាមផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ)។
->កាលវិមុត្តិអារម្មណ៍ បានដល់និព្វាន(រួចផុតពីអារម្មណ៍ក្នុងលោក)។
លោកនេះត្រឹមតែជាលោកនៃអារម្មណ៍នឹកគិត កើតស្លាប់ ស្លាប់កើតគឺដោយសារតែអារម្មណ៍ រំលត់អារម្មណ៍អស់ទើបដល់នូវសេចក្តីសុខគ្រប់យ៉ាង ។

Comments