ផ្លូវជីវិតមិនមែនចេះតែបើកច្រកឲ្យយើងគ្រប់ពេលនោះទេ ពេលខ្លះវាជាផ្លូវទាល់ច្រកក៏មាន ថ្វីត្បិតតែយើងសាងហេតុមកល្អហើយក៏ដោយ អំបាលបើព្រះពុទ្ធផងនៅត្រូវគេលើកគ្នាជេរម៉ាស្រុក នៅត្រូវស្តេចបសេនទិបដិសេធមិនឲ្យជួបអស់វារៈ៣ដង ! ពេលដើរដល់ផ្លូវទាល់ច្រក ការលត់ជង្គង់ចុះហើយបួងសួងគឺជាជម្រើសរបស់បុថុជ្ជនជាធម្មតា លោកប៉ាស្កាល់និយាយថា គឺជាតួបញ្ញាដ៏អាថ៌កំបាំងមួយបែបដែលចេះធ្វើចិត្តឲ្យមានទីពឹង នឹងជាកម្លាំងអធិដ្ឋានដ៏មហិមាមួយដែរ សម្រាប់បើកច្រកឲ្យឋាមពលចិត្តធ្វើការស្រូបទាញយកភាពរលូនមកឲ្យជីវិត ! មិនធ្វើទេហីទៅ តែកុំទើសពេលឃើញអ្នកមានទុក្ខធំលើកដៃបួងសួង ទាំងដែលតាំងខ្លួនថា ខ្លួនគឺជាមនុស្សមានមេត្តាឲ្យសោះនោះ ! ។

