ពេលអាយុកាន់តែច្រើន ប្អូននឹងដឹងថាអ្វីដែលពិបាកជាងការប្រឡងចូលមហាវិទ្យាល័យល្អៗគឺការរកបានការងារល្អៗ
អ្វីដែលពិបាកជាងការរកប្ដីឬប្រពន្ធល្អ គឺការរកបានមុខរបរល្អ។អាយុកាន់តែច្រើន ប្អូននឹងឆ្ងល់ថា
ពុកម៉ែយកលុយមកពីណាមកចិញ្ចឹមយើងព្រោះប្រាក់ខែយើង ៣០០ដុល្លារ ស្ទើរតែមិនសល់សម្រាប់ជូនពុកម៉ែឡើយ
ប្អូននឹងចាប់ផ្ដើមសង្ស័យថា ហេតុអីឪពុកម្ដាយអាចចិញ្ចឹមកូន ៣-៤នាក់បាន ប៉ុន្តែកូន ៣-៤នាក់ រៀនចប់មានការងារធ្វើអស់ ប៉ុន្តែគ្មានអ្នកណាចិញ្ចឹមឪពុកម្ដាយវិញបាន។ប្អូននឹងយល់ថា ហេតុអីឪពុកម្ដាយត្រូវធ្វើការច្រើន
ថ្ងៃសម្រាកក៏មិនបានសម្រាកដល់យប់ងងឹតក៏មិនទាន់បានហូបបាយ...ប្អូននឹងយល់ ថាគាត់ខំប្រឹងដើម្បីអ្នកណា
ថ្ងៃមួយប្អូននឹងយល់ថា ជីវិតពេលរៀនគឺជាពេលវេលាដែលមានក្ដីសុខបំផុតហើយព្រោះមានអ្នករកលុយឲ្យចាយ រៀនបណ្ដើរ ដើរលេងបណ្ដើរមិនបាច់គិតអីច្រើន។ថ្ងៃមួយប្អូននឹងយល់ថាតម្លៃជីវិតមិនមែនអាស្រ័យលើទូរសព្ទថ្មីៗ ឬកាបូបប្រ៊េនថ្លៃៗទេ ប៉ុន្តែគឺអាស្រ័យលើទំនួលខុសត្រូវ និងការចេះភ្ញាក់រឭករបស់មនុស្សនៅថ្ងៃឪពុកម្ដាយស្លាប់... ថ្ងៃនោះហើយគឺជាថ្ងៃដែលលោកនេះ គ្មានអ្នកណាដែលស្រលាញ់ប្អូនស្មើជីវិតទៀតឡើយ!!។កាលពីមុន ប្អូនអាចយំចង់បានសង្សារ
ប៉ុន្តែថ្ងៃមួយប្អូននឹងស្រែកយំរកតែឪពុកម្ដាយ ដែលគ្មានថ្ងៃត្រលប់មករកប្អូនវិញបានថ្ងៃនេះ អត្ថបទនេះ ប្អូនអានហើយ អាចនឹងមិនទាន់យល់ប៉ុន្តែថ្ងៃណាមួយប្អូននឹងយល់ច្បាស់។

