ចា៎លោកតា ដូចលោកតាធ្លាប់ប្រាប់ចៅចឹងបើគេចង់ខូច 15នាទីក៏គេខូចបានដែរយើងឯណាទៅឃ្វាលគេបាន24hនោះ
ចុះបើចៅបំបែកគេជាមួយនារីនេះបាន មិនប្រាកដថាគេឈប់ទង្វើរនេះបានឡើយ មិនដឹងថាទៅទាក់ទងនិងនារីណាទៀត( ចៅទើបតែមានអាយុម្ភៃជាងចូលសាបសិបឆ្នាំទេលោកតា ចុះបើកាន់តែចាស់ទៅទៀត
ចៅមានអារម្មណ៍ថាជាមនុស្សស្រីកម្មណាស់លោកតា តែចៅចេះព្យាយាម ប្តូរការគិត កុំអោយដូចច្បាប់ស្រូបទាញ គិតអីទាញហ្នឹង ដូច្នេះចៅព្យាយាមគិតល្អៗដូចលោកតាសរសេរអត្ថបទប្រាប់ពីច្បាប់នេះចឹង)
លោកតាពេលខ្លះចៅពិតជានឿយណាយណាស់ បើសិនជាចៅយល់ធម៍បានមុនបន្តិចប្រហែលជាចៅមិនបង្កើតចំណងនេះឡើងឡើយលោកតា, លើលោកគ្មានសេចក្តីសុខពិតឡើយ សុទ្ធតែសន្មត់ទាំងអស់ មានតែទុក្ខដដែល)
ហើយដូចចៅដឹងរឿងនេះចៅពិតជាមិនចង់អោយជាប់កម្មពៀរដោយការជេរឺអំពើណាមួយឡើយ ចៅព្យាយាមផ្តាច់ដោយចិត្តខ្លួនឯងលោកតា។ ហេតុហើយសាងបុណ្យមិនទាន់គ្រប់ហើយបានជួបបែបនេះ ព្យាយាមដោះស្រាយកុំអោយមានពៀរជាមួយគ្នាបន្តទៀត ។
សាធុៗនេះជារឿងធម្មតារបស់មនុស្សកាមក្រាស់ទេចៅ មិនមែនចៅជួបតែម្នាក់ឯងទេ កុំខ្វល់ច្រើនណា ខំធ្វើបុណ្យទៅ។

