មុននឹងចេះរីករាយជាមួយអ្នកដទៃ

L

១- មុននឹងចេះរីករាយជាមួយអ្នកដទៃ ត្រូវចេះរីករាយជាមួយខ្លួនឯងជាមុនសិន ។
២- ឈប់ចង់ ហើយរៀនព្រមវិញ ទើបជីវិតមានភាពងាយស្រួលជាង ។
៣- កុំខំអប់រំមនុស្សដែលគេមិនទទួលយកអំពើល្អរបស់យើងនាំតែគេស្អប់ទេ អប់រំមនុស្សដែលគេពេញចិត្តទទួលយកវិញប្រសើរជាង ប៉ុន្តែកុំរវល់តែអប់រំអ្នកដទៃរហូតភ្លេចអប់រំខ្លួនឯង ។
៤- សុភមង្គលមិនមែនកើតពីចំណង់ទេ វាកើតពីការផ្តាច់ចំណង់ ។
៥- ត្រូវចេះទទួលខុសត្រូវចំពោះភាពរីករាយរបស់ខ្លួនឯង ព្រោះបើរង់ចាំទទួលភាពរីករាយពីអ្នកដទៃផ្តល់ឲ្យ អ្នកតែងតែខកបំណងជានិច្ច ។

Comments