អាយុចន្លោះ​ ២០​ -​ ៣០​ ឆ្នាំ

L

អ្នកនឹងមានអារម្មណ៍បែបនេះ៖​
* មនុស្សល្អនឹងយេីងសុខៗ​ ស្រាប់តែក្លាយជាអាក្រក់មួយរំពេច
* ពេលមានគេប្រាប់ថាស្រឡាញ់​ អារម្មណ៍របស់យេីងគឺរបៀបថា​ "Noted with Thanks"
* បាត់បង់មនុស្សក្លាយជារឿងធម្មតា​ ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ​
* អនាគតរបស់យេីង​ ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ
* ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធន៍ទុកញញឹម​ពេលចាស់ទៅ​
* សុខភាពសំខាន់ជាងលុយ​ តែបេីអត់លុយ​ អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។ អ៊ីចឹងហេីយទេីបត្រូវរកលុយផង​ ដេីរលេងផង!
* ផ្ទះ​ ដី​ ឡាន​ គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន​ (ផ្នែកមួយនៃជីវិត)
* ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ
* រកស៊ីជាមួយពួកម៉ាក​ បេីជៀសបានជៀសទៅ​ ព្រោះថាបេីជោគជ័យ​ មិត្តភាពកាន់តែស្អិតរមួត​ តែបេីបរាជ័យ​ លុយក៏ខាត​ មិត្តភាពក៏បាត់បង់​
* លុយអត់សំខាន់ទេ​ តែសាកធ្វេីខ្លួនឱ្យក្រ​ ហេីយចូលចំណោមគេសិនទៅ​ ដឹងហេីយថាយេីងបាន​ reaction ពីអ្នកជុំវិញខ្លួនបែបណា​
* Single ឬ​ Taken ទុក្ខមានម្យ៉ាងម្នាក់! មិនបាច់ផ្ចាញ់ផ្ចាលគ្នាទេ​
* ជួបជុំពួកម៉ាករម្លឹករឿងចាស់​ ស្រាប់តែភ្ញាក់ខ្លួនថា​ "អូ! អញជិតចូលក្បាលបីហេីយ!"
* ញ៉ាំបាយជុំគ្រួសារ​ គឺជាវិធីសាស្ត្រចម្បងតែមួយគត់​ ដែលជួយរឹតចំណងគ្រួសារ​
* "វាមិនដែលក្រព្រោះស៊ីទេ"​ ត្រូវ!​ វាមិនក្រទេ​ គ្រាន់តែមិនសល់អី!
* ឃេីញក្មេងៗងប់ងល់នឹងរឿងអ្វីមួយ​ ក្នុងចិត្តគិតថា​ "អាយុប៉ិនអញ​ អ្ហែងដឹងហេីយអានាង!"​
នៅមានអីទៀតដែលអ្នកធ្លាប់ជួប? ចែករំលែកម្នាក់មួយម៉ាត់ផង។

Comments