តើនិព្វិទានិងថីនៈមិទ្ធៈខុសគ្នាដូចម្តេច ?

L

តើនិព្វិទានិងថីនៈមិទ្ធៈខុសគ្នាដូចម្តេច ? សទ្ធាដែលខ្វះសតិតម្រង់អាចជាមិច្ឆាទិដ្ឋិឬទេ ?។
និព្វិទាអង្គធម៌បានដល់បញ្ញា ជាញាណមួយដែលនាំឲ្យចិត្តនឿយណាយពីវដ្តៈទុក្ខដោយវិវេកស្ងួតស្ងប់ ឯថីនៈមិទ្ធៈអង្គធម៌បានដល់អកុសលចេតសិកដែលមានលក្ខណៈខ្ជិលច្រអូសរួញរាមិនដាច់ស្រេច។ សទ្ធានិងសតិ អង្គធម៌បានដល់សោភណចេតសិកមិនកើតរួមជាមួយអកុសលចិត្តនិងអកុសលចេតសិកឡើយ ធម៌ទាំងពីរនេះកើតតែឯងក៏បាន កើតរួមគ្នាក៏បានមិនអាចក្លាយជាមិច្ឆាទិដ្ឋិទេ ។ មិច្ឆាទិដ្ឋិការយល់ឃើញខុស អង្គធម៌ទិដ្ឋិជាអកុសលចេតសិកមិនអាចកើតរួមជាមួយសោភណចេតសិកបានទេ។

Comments