សេចក្តីព្យាយាមយ៉ាងមុតមាំ

L

សេចក្តីព្យាយាមយ៉ាងមុតមាំមិនងាកក្រោយក្នុងកម្មដ្ឋាននឹងជួបក្តីសុខដែលគ្មានកិលេសរួមរឹតទៀតបាននេះជាការសាងបុណ្យបារមីដែលគ្រប់គ្នាអាចធ្វើបាន ។ធម្មជាតិកើតរលត់ មិនថាជាតិណា និគមណា ជនបទឬទីក្រុង យូរឬឆាប់សុទ្ធតែកើតរលត់ដូចៗគ្នា ! កើតរលត់មិនទៀងទាត់ មិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ទើបកើតទុក្ខព្រោះសេចក្តីព្រាត់ប្រាសគ្នា ។ ដើម្បីដោះស្រាយបញ្ហាទុក្ខ មនុស្សខំស្វែងរកមធ្យោបាយជាច្រើនដើម្បីលួងលោមចិត្ត អ្នកខ្លះថាប្រគល់ខ្លួនប្រគល់ជីវិតឲ្យព្រះអាទិទេពហើយដើរតាមព្រះបន្ទូលទ្រង់ ព្រះអង្គសព្វព្រះទ័យដកហូតពេលណាក៏ព្រម តែព្រះពុទ្ធពន្យល់ឲ្យយល់ពីការពិតដើម្បីឲ្យចិត្តព្រមទទួលស្គាល់ការពិត ។

Comments