កុំទើសចិត្តជាមួយអ្នកដទៃរហូតដល់ធ្វើឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ ! ។ សេចក្តីច្រណែន ខឹង ស្អប់របស់អ្នកដទៃជាបាបរបស់គេ សេចក្តី មេត្តា អនុគ្រោះ ឱ្យអភ័យ ជាចិត្តបុណ្យរបស់យើង។មនុស្សមានគ្រប់ប្រភេទ គំនិតមានគ្រប់រសជាតិទាំងល្អទាំងអាក្រក់ បើមើលតែផ្នែកអាក្រក់យើងនឹងបាត់បង់ចិត្តស្ងប់ដោយខ្លួនឯង មើលឲ្យឃើញផ្នែកល្អដែលគេមានទើបយើងមានក្តីករុណានិងចិត្តស្ងប់។

