ថ្ងៃមិញពេលមនោវិញ្ញាណសមាធិ១ម៉ោង

L

ថ្ងៃមិញពេលមនោវិញ្ញាណចៅសមាធិ១ម៉ោង រូបារម្មណ៍ដែលកើតតាមមនោទ្វារមិនច្រើនទេ ហើយវាកើតរលត់លឿនបំផុត ចិត្តមិនបានតោងឬសោយអារម្មណ៍ទាំងនោះ ហើយវាមិនបានចងចាំក្នុងភវង្គចិត្តឡើយ. តែមានរូបារម្មណ៍មួយបានកើតឡើង ខណៈនោះចិត្តស្ទុះទៅតោងស្អិត ហើយជាប់ក្នុងតទាលម្ពណៈ គរលើភវង្គចិត្ត គឺឃើញរូបលោកតាអង្គុយសមាធិស្លៀកខោខ្មៅជើងវែង ពាក់អាវសដៃខ្លី នៅក្នុងសំណង់ថ្មពណ៌ស មុខជណ្តើរថ្ម បង្កាន់ដៃឈើ ហើយសន្ទនាជាមួយចៅប៉ុន្មានម៉ាត់ . រូបារម្មណ៍នេះវិញ្ញាណចៅនៅចាំដល់ឥលូវ 🙏🙏🙏។
សាធុៗត្រូវហើយចៅ ថ្ងៃមិញតាក៏សមាធិផ្សាយមេត្តាដល់កូនចៅសូមកុំឲ្យមានបញ្ហាក្នុងការបដិបត្តិព្រះធម៌ដែរ ។ ទិដ្ឋភាពដែលចៅឃើញគឺក្នុងទីសេនាសនៈរបស់តាហើយចៅ។ ចៅគ្រាន់ត្រឹមតែដឹងទៅណា កុំជាប់ ព្រោះនេះជាការស្រូបទាញឋាមពលវិមាត្រចិត្តដែលតាបានផ្សាយមេត្តាចេញទៅគ្រប់ទិសទីហើយវិមាត្រចិត្តចៅស្រូបចាប់យករលកនេះបានយកមកបកប្រែ នេះជាបាតុភូតចក្រវាឡនៅពេលសមាធិ។ សាធុៗ អ្វីៗមិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួន នេះជាច្បាប់ធម្មជាតិដែលចៅត្រូវពិនិត្យដោយបញ្ញាកំណត់ដឹងឲ្យជាក់ច្បាស់ដើម្បីលះអកុសលចិត្តឲ្យអស់ឆ្ពោះព្រះនិព្វាន ។ លោកនេះទុក្ខណាស់ចៅ ការកើតស្លាប់ សេចក្តីព្រាត់ប្រាសនិរាសគ្នា មិនគួរដល់នូវភាពធន់ទ្រាំតទៅទៀតឡើយ ទាន់ផ្លូវនៅមានតានិងចៅត្រូវខំដើររូតរះតាមព្រះយុគលបាតកុំបីបង្អង់ឡើយ ។ សូមគុណបុណ្យព្រះរតនៈត្រ័យ គុណមាតាបិតាជួយបីបាច់រក្សានឹងជួយបំភ្លឺផ្លូវដ៏ត្រង់លឿនរហ័សដល់ចៅផង សាធុៗ តាសូមអនុមោទនាមហាកុសលនេះផង !

Comments