ស្តេចបសេនទិកោសលនឹកហួសព្រះទ័យចំពោះព្រះពុទ្ធ

L

ស្តេចបសេនទិកោសលនឹកហួសព្រះទ័យចំពោះព្រះពុទ្ធ ដែលខ្លួនជាស្តេចបែរជាចុះចេញពីអំណាចទៅដើរសុំទានរាស្ត្រហើយសំគាល់ថាខ្លួនមានក្តីសុខ តើសុខនោះនៅត្រង់ណា ? ទើបចុះពីព្រះទីនាំងទៅសាកសួរព្រះពុទ្ធឲ្យអស់មន្ទិលសង្ស័យៈ ព្រះពុទ្ធត្រាស់ថា តើមហាបរពិត្រអាចគង់ស្ងៀមមួយម៉ោងបានទេ បើគង់បានទើបអាចរកក្តីសុខឃើញ ។ លោកនេះព្រះរាជាទាំងឡាយសុទ្ធតែមិនស្កប់ស្កល់នឹងសង្គ្រាម យកបានត្រើយអាយក៏លើកដៃចង្អុលទៅយកត្រើយនាយទៀត មហិច្ឆតា តំបូងគិតថានឹងយកពិភពលោកនេះមកគ្រប់គ្រង ពេលយកបានហើយតើមានន័យអ្វីទៅ ប្រពន្ធកូនបានចាស់ស្លាប់ចោលបណ្តើរៗ ទីបំផុតការយកបានពិភពលោកនេះ វាគ្រាន់តែជាការប្រឈមជាមួយភាពឯកោតែប៉ុណ្ណោះ រួចហើយសូម្បីតែខ្លួនឯងក៏ត្រូវស្លាប់ទៅវិញដែរសោះ ! ។ បើទោះជាលោកនេះគឺជាសត្វកំណាច មនុស្សខ្លាំងនៅតែប្រើមធ្យោបាយយកវាមកគ្រប់គ្រងទាល់តែបាន ព្រោះនៅជុំវិញខ្លួនសុទ្ធតែអ្នកខ្លាំង ប៉ុន្តែគេមិនដឹងទេថា អ្នកខ្លាំងទាំងនោះ ម៉្ងៃៗគិតប្រុងតែអូសកគេយកទៅកាត់ចោលនោះទេ ។ តថាគតនៅជុំវិញខ្លួនសុទ្ធតែជាអ្នករក្សាសីល រស់នៅក្នុងជីវិតបរិសុទ្ធ ចង់សឹងនៅទីណាក៏បាន ត្រាច់ទៅទីណាក៏បាន ​ចំណែកព្រះអង្គដូចជាពិរុទ្ធជនគ្មានសេរីភាពមិនអាចដើរទៅណាផ្តេសផ្តាសបានទេ ។ ស្តេចបសេនទិបានស្តាប់ហើយជ្រះថ្លាក្រៃលែងទើបថ្វាយបង្គំព្រះដ៏មានព្រះភាគហើយចាកចេញទៅ ។
=>> ត្រូវចាំថា ពេលខ្លះអ្វីដែលខ្លួនខំតស៊ូយកបានវាបំផ្លាញក្តីសុខរបស់ខ្លួនឯងផងក៏មានដែរ។ កុំចេះតែចង់បានតាមចិត្តពេក ទុក្ខធំរបស់មនុស្សគឺមិនអាចគ្រប់គ្រងចំណង់របស់ខ្លួនឯងបាននេះហើយ ! ។

Comments