ផ្តល់ភាពសំខាន់លើរឿងតូចតាច

L

ផ្តល់ភាពសំខាន់លើរឿងតូចតាចច្រើនពេកបណ្តាលឲ្យបញ្ហាធំបានកើតឡើងដោយមិនដឹងខ្លួន លាភសក្ការៈ អំណោយនិងកិត្តិយសតែងសម្លាប់សត្វល្ងង់ខ្លៅ តែងធ្វើឲ្យមនុស្សវង្វេងស្មារតី ។ នៅឆ្នាំ២០១៥មានហ្វូងត្រីបាលែនបានស្លាប់អស់៣០០ក្បាល នៅពេលពួកវាដេញតាមត្របាក់សុីត្រីសាឌីនហើយត្រូវមកទើរនៅតាមឆ្នេរសមុទ្ទ អ្នកឯកទេសបានវិភាគថា គឺពួកត្រីតូចៗបានបញ្ឆោតគ្រួសារយក្សសមុទ្ទទាំងនេះឲ្យមកស្លាប់ ធ្វើឲ្យពួកវាមកជួបទីបញ្ចប់យ៉ាងគួរឲ្យរន្ធត់ ព្រោះតែការដេញតាមគោលដៅតូចៗ ដោយចំណាយឋាមពលដ៏មហាសាលចំពោះគោលដៅដែលមិនសំខាន់ ។ ជាញឹកញាប់ រឿងកំបុិកកំប៉ុកក្នុងជីវិតតែងធ្វើឲ្យមនុស្សជំពប់ជើងដួល ឬ ពិបាករស់នៅក្នុងគ្រួសារព្រោះក្លាយជាមនុស្សដែលពូកែសន្សំរឿង ! ។

Comments