ការមានះប្រកាន់ធ្វេីអោយអ្នកមានទុក្ខ បញ្ញាជួយឲ្យអ្នករួចផុតពីទុក្ខ វាអាស្រ័យនៅលេីអ្នកទេ តេីអ្នកចូលចិត្តមួយណាជាង ? បេីអ្នកចម្រេីនមួយណា មួយនេាះគឺជារបស់អ្នកហេីយ ។ ការទូន្មានចិត្តដែលសង្កត់សង្កិនបានដោយលំបាក ព្រេាះវាជាធម្មជាតិលឿនរហ័សប្រក្រតីតែងធ្លាក់ចុះទៅរកតណ្ហាការប្រាថ្នាហេីយប្រកាន់ខ្លួនថាត្រូវ មិនបានញ៉ាំងប្រយោជន៍អោយសម្រេចឡេីយ ។ ទេីបការអប់រំចិត្តក្នុងសីល សមាធិ វិបស្សនា ត្រូវធ្វេីអោយជាប់ជាប្រចាំ ចិត្តដែលបានហ្វឹកហាត់ហេីយ រមែងនាំមកនូវសេចក្តីសុខ ។

