រូបភាពអាត្មានិយម !
ចរិតពិតរបស់ធម្មជាតិគឺអាត្មានិយមទេ «អ្វីៗសុទ្ធតែស្រូបទាញចូលទាំងអស់»ព្រោះរូបកាយសាងឡើងពីអាតូមមិនឆ្អែត តែមនុស្សដែលមានសតិសម្បជ្ជញ្ញៈត្រូវចេះគ្រប់គ្រងវា មិនត្រូវបណ្តែតបណ្តោយតាមតែវាឡើយ ។ អាត្មានិយមជាផ្នែកមួយនៃធម្មជាតិ វាមានលក្ខណះធម្មតានិងជាបទពិសោធសភាវគតិមួយរបស់មនុស្ស ដែលឲ្យតែឃើញដឹងតែពីចង់បាន ។ អាត្មានិយម(=Ego)គឺជាអក្ខរក្រមមួយសំខាន់ណាស់ក្នុងការសរសេរកម្មវិធី(Program)រូបកាយនិងជីវិត កោសិកាប្រសាទ(Neuron) Synaptic ,ការតភ្ជាប់រវាងខួរក្បាលនិងគំនិតមនុស្ស សមត្ថភាពរាងកាយជាដើមសុទ្ធតែកើតពីភាពអាត្មានិយមទាំងអស់(កម្លាំងស្រូបចូល) សូម្បីតែឋាមពលចិត្តក៏មានកម្លាំងស្រូប(Attraction)ចូលយ៉ាងមហិមាដើម្បីថែរក្សានឹងសាងភាពរលូនមកឲ្យជីវិតដែរ ។ ខួរក្បាលសរសេរកម្មវិធីគ្រប់ប្រភេទ មានការបែងចែកច្បាស់លាស់ មិនមែននៅក្រោមអំណាចយើងឯណា សូម្បីតែការសម្រេចចិត្តគឺសុទ្ធតែជាការវិភាគរបស់ខួរក្បាលទាំងអស់ ខ្វះសារធាតុគីមីណាមួយ ចុះឬឡើង នាំឲ្យមានការប្រែប្រួលចរិតនឹងមានការសម្រេចចិត្តខុសភ្លាមមួយរំពេច នេះហើយអនត្តា ដែលព្រះពុទ្ធបានសម្តែង មិននៅក្រោមអំណាចយើង បង្គាប់បញ្ជាមិនបាន ប្រព្រឹត្តិទៅតាមហេតុបច្ច័យ ។ ពេលខ្លះអ្នកដទៃស្តីបន្ទោសពេលយើងធ្វើខុស ដើម្បីសុវត្ថិភាពយើងសោះ តែខួរក្បាលយើងបែរជាវិភាគតាមភាពអាត្មានិយម(ឬសក្កាយទិដ្ឋិ)ថា គេមើលងាយយើង គេថាយើងល្ងង់មិនដឹងអី ! ហើយក៏ឈឺចាប់គុំគួនទុក ។

