អ្នកមានប្រាជ្ញាតែងពត់ចិត្

L

អ្នកមានប្រាជ្ញាតែងពត់ចិត្ត ដែលញាប់ញ័រឃ្លេងឃ្លោងរក្សាបានដោយក្រ ឃាត់បានដោយក្រ ឲ្យជាចិត្តត្រង់ទៅបាន ដូចជាងពត់ព្រួញធ្វើព្រួញឲ្យត្រង់ដូច្នោះដែរ ។ ធម្មតាសត្វត្រីដែលបុគ្គលបានស្រង់លើកឡើងផុតពីទឹកហើយ គ្រវែងទៅលើគោកតែងបំរះននាល យ៉ាងណាមិញ ចិត្តនេះវេលាណាកុលបុត្របានផ្តាច់កាមគុណ៥ឬតណ្ហា៥(តណ្ហាក្នុងរូប តណ្ហាក្នុងសម្លេង តណ្ហាក្នុងក្លិន...)យកវាមកចងភ្ជាប់នឹងកម្មដ្ឋាន បំរុងនឹងលះចំណងមារ ក៏រមែងញាប់ញ័របំរះននាលដូច្នោះដែរ ។
$- វត្ថុពីរយ៉ាងដែលតាមរារាំងភាពរីករាយរបស់យើងគឺ ចិត្តដក់ជាប់ក្នុងអតីតកាល១ និងការតាមសង្កេតមើលអ្នកដទៃ១។ លោកនេះមិនមានទីរីករាយសម្រាប់អ្នកនោះទេ បើអ្នកវេចស្ពាយការមានះប្រកាន់យកតាមជាប់នឹងខ្លួននោះ ! ! !

Comments