នៅពេលអ្នកក្លាយទៅជាម្ចាស់លើខ្យល់ដង្ហើមខ្លួនឯងហើយ ពេលនោះគ្មានអ្នកណាអាចលួចយកសន្តិភាពចេញពីក្នុងចិត្តអ្នកបានឡើយ ! ។ ព្រោះមានការផ្លាស់ប្តូរដ៏ធំមួយបានកើតឡើង អ្នកមានប៉ូលីសដ៏ឈ្លាសវៃម្នាក់(សតិ)ចាំចាប់ចោរក្នុងចិត្តអ្នក ចាប់បានហើយតែងយកទៅឲ្យតុលាការ(បញ្ញា)កាត់ទោសវាឥតអាល័យ ព្រោះហេតុនេះចោរពីក្រៅក៏មិនអាចចូលលួចយកសន្តិភាពចិត្តបានដែរ ខ្មោចក្នុងមិនឲ្យដៃ(កិលេសទិដ្ឋិ មានះ តណ្ហា ឧបាទាន)ខ្មោចក្រៅ(អាយតនៈខាងក្រៅ)ចូលលួចអ្វីមិនបានឡើយ ! ។ ភាវនាឲ្យជាប់ថាៈ លោកនេះត្រឹមតែជាការប៉ះខ្ទប់នៃអាយតនៈក្រៅក្នុង នាំឲ្យផស្សៈកើតឡើង វេទនា តណ្ហា ឧបាទាន សញ្ញា ចេតនា វិញ្ញាណកើតឡើងដើម្បីដឹង ដឹងរួចហើយរលត់អស់ទៅតែប៉ុណ្ណោះ ! អត់មានបានអីទាល់តែសោះ !។

