សិក្សាបាតុភូត Telepathy

L

សិក្សាបាតុភូត Telepathy
ប្រែថាទូរចិត្ត គឺការឆ្លុះបញ្ចាំងអារម្មណ៍ នឹកគិតពីចិត្តរបស់អ្នកបញ្ជូនទៅកាន់អ្នកទទួលដោយមិនឆ្លងកាត់ការទំនាក់ទំងដោយកាយអយតនៈទាំង 5 ភ្នែក ច្រមុះ ត្រចៀក ក្លិន កាយ ក្រៅតែពីការប្រើចិត្តជាឧបករណ៍ទំនាក់ទំនងក្នុងការបញ្ជូននិងទទួលសារ គឺជាការប្រើថាមពលចិត្ត ។
ទូរចិត្ត ឆ្លុះបញ្ចាំងអារម្មណ៍ ជាការបញ្ជូនចរន្តចិត្តចេញទៅកាន់អ្នកទទួលឲ្យទទួលដឹងអារម្មណ៍របស់យើង
ទូរចិត្តមាន 3 ប្រភេទ
1/ ទូរចិត្ត ឆ្លុះបញ្ចាំងរឿងរាងកាយ ដូចជា បញ្ជូនចរន្តចិត្តទៅកាន់អ្នកទទួលថាយើងឃើញអ្វី យើងបានឮអ្វី
2/ ទូរចិត្ត ឆ្លុះបញ្ចាំងអារម្មណ៍ ដូចជា បញ្ជូនចរន្តចិត្តទៅកាន់អ្នកទទួលឲ្យដឹងពីអារម្មណ៍ស្រឡាញ់ ស្អប់ សោកសៅ និងសេចក្ដីភ័យខ្លាច
3/ ទូរចិត្ត ឆ្លុះបញ្ចាំងពីចិត្តគំនិត ដូចជាការបញ្ជូនចរន្តចិត្តទៅកាន់អ្នកទទួលឲ្យទទួលដឹងពីគំនិតរបស់យើង។

Comments