ពេលមានអាសន្នឬពេលមានបញ្ហា អ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនគេគឺ« ច្បាប់រលកសញ្ញា »។ ផ្លាស់ប្តូរការគិត គឺប្តូររលកសញ្ញា ប្តូរទំហំហ្វ្រេកង់ ប្តូរស្ថានការថ្មី នាំឲ្យបានជួបរឿងថ្មី ដែលល្អឬអាក្រក់គឺទៅតាមភាពវិជ្ជមានឬអវិជ្ជមាននៃគំនិត ។ បើកតែភ្នែកឡើង និយាយរអ៊ូរទាំតែរឿងអត់លុយ ទីបំផុតវាស្រូបទាញយកមេបោកល្បិចទល់មេឃឲ្យមកជួប បោកអស់គូថខោ បើក្នុងចិត្តនៅតែឈឺចាប់ អាចនឹងជួបគ្រោះធំៗថែមទៀត បើមិនឆាប់ប្តូររលកសញ្ញាទេនោះ។ តើប្តូរដូចម្តេច ? គឺធ្វើចិត្តរីករាយថ្លា ចេញដើរធ្វើបុណ្យកាត់ស៊យ ហើយផ្សាយមេត្តាទាំងថ្ងៃ ទាំងយប់ !

