សេចក្តីសុខដែលកើតពីការហ្វឹកហាត់ចិត្តឲ្យព្រមជាមួយបញ្ហាដែលខ្លួនបានជួប គឺជាការពែនភ្នែនពិចារណាធម៌(ធម្មវិចយ)ជាមួយនឹងការពិនិត្យខ្យល់ដង្ហើមយ៉ាងម៉ត់ចត់ មិនមែនធ្វើលេងៗហើយគិតថាបានរួចខ្លួននោះទេ ពុំនោះទេពេលបញ្ហាមកដល់នៅតែរំជួលចិត្តរងទុក្ខដដែល ។ ចិត្តព្រមជាមួយរំហូរទៅនៃពេលវេលាក្នុងលោកនេះ ពេលវេលានឹងនាំយកទៅនូវទុក្ខកង្វល់ទាំងពួងបាន ឈប់សំងំលេបអារម្មណ៍ក្តៅក្រហាយទុកតទៅទៀតទៅ ! ឲ្យអ្វីៗហូរទៅជាមួយជីវិតយើងចុះ ! រឿងរបស់លោកនេះគឺតែប៉ុណ្ណឹងឯង យើងជួបរាប់សែនកប្បមកហើយ វាគ្មានអ្វីប្លែកទេ ឈប់ឆ្ងល់តទៅទៀត ! ។ ការមិនយល់ស្របរបស់យើងជាមួយច្បាប់កម្ម គឺជាកិលេស ជាទិដ្ឋិមានះទេ ការយកឈ្នះលើវាគឺពឹងលើកម្លាំងបញ្ញានិងក្តីមេត្តាដែលត្រូវសម្តែងចេញសេចក្តីស្រឡាញ់ជានិច្ច ព្រោះអារម្មណ៍អវិជ្ជមានមិនដែលធ្វើឲ្យជីវិតមនុស្សវិជ្ជមានបានទេ ឈប់ឈឺចាប់សោកសៅ ទុក្ខព្រួយ ឬ កំហឹង អំនួតអួតអាងតទៅទៀត ! .... ព្រោះពូកែខ្លាំងយ៉ាងណាក៏មិនអាចយកឈ្នះសេចក្តីស្លាប់បានដែរ តែស្លាប់ទៅបាត់ហើយ អស់អីកំសត់ អស់អីអួតតទៅទៀតហើយ អត់ធន់តែបន្តិចទៅស្លាប់បាត់អស់ហើយ ! ។

