ជីវិតត្រូវតែយកជីវិតមកធ្វើជាអាហារ !

L

ជីវិតត្រូវតែយកជីវិតមកធ្វើជាអាហារ ! នេះជាច្បាប់ធម្មជាតិ ប៉ុន្តែមនុស្សគឺមិនដូចជាសត្វនោះទេ មនុស្សសុីជីវិតគេហើយ គប្បីរក្សាជីវិតខ្លួនឯងឲ្យបានល្អមួយ បង្កើនគុណធម៌ដើម្បីបញ្ចប់ទុក្ខក្នុងខ្លួនឯងមួយ នឹងជួយអ្នកដទៃដើម្បីបញ្ចប់ទុក្ខមួយ ។ សុីជីវិតគេហើយ កុំធ្វើរឿងមិនល្អឲ្យសោះ ទើបជីវិតដែលបាត់បង់ទៅមានតម្លៃ ។ សត្វដើម្បីរស់វាត្រូវសុីជីវិតគ្នាទៅវិញទៅមកជានិច្ច មនុស្សបើសុីជីវិតគេហើយ នៅតែធ្វើអាក្រក់ទៀត មិនមែនជាមនុស្សឡើយ គឺជាសត្វ ។
១- កុំខ្លាចធ្វើជាមនុស្សមានសេរីភាព ត្រូវខ្លាចអំពើទាំងឡាយដែលធ្វើទៅហើយគ្មានការទទួលខុសត្រូវវិញ សង្គមដែលមនុស្សធ្វើអ្វីគ្មានការទទួលខុសត្រូវគឺជាសង្គមសត្វទេ ។
២- ត្រូវពែនភ្នែនពិចារណាមើលរាល់ថ្ងៃឲ្យឃើញច្បាស់ថា សង្ខតៈសង្ខារមិនឲ្យមានអ្នកណាមានអំណាចអាចគេចផុតពីការកើតរលត់នេះបានជាដាច់ខាត ដើម្បីឲ្យចិត្តព្រមជាមួយមជ្ឈដ្ឋានដែលខ្លួនបានរស់នៅទើបមានក្តីសុខ ។

Comments