ស្រែទាំងឡាយមានស្មៅជាទោស

L

ស្រែទាំងឡាយមានស្មៅជាទោស មានសត្វបំផ្លាញផលស្រូវជាហេតុចង្រៃ ធ្វើទានជាមួយបុគ្គលដែលនៅមាន(សំបូរ)លោភៈ ទោសៈ មោហៈ សំបូរចំណង់តណ្ហា រមែងមានផលតិចជាទោស ធ្វើទានជាមួយបុគ្គលដែលអស់លោភៈ ទោសៈ មោហៈ អស់ចំណង់តណ្ហារ អស់ការចង់បាន(ទក្ខិណេយ្យបុគ្គល) មែងមានផលច្រើន ។ ពាក្យនេះមិនមែនវៀរចាកការដាក់ទានទេ ព្រោះធ្វើទានជាមួយសត្វតិរិច្ឆានគង់បានផល្លានិសង្ស១០០អត្តភាព ទៅពោលដល់ថ្វីការធ្វើទានជាមួយមនុស្សនិងទេវតានោះ ! ។

Comments