ទេពកោសល្យខ្លួនឯងនឹងត្រូវបាត់បង់បើៈ
១- ប្រើពេលវេលាខុស(វ័យរៀនបែរជាដើរលេង វ័យរកបែរជាបោះបង់)។
២- ការងារគ្មានសណ្តាប់ធ្នាប់ ធ្វើអ្វីឲ្យរួចរតែពីដៃ គ្មានការទទួលខុសត្រូវ ខ្ជិលច្រអូស ប្រកែកយកតែត្រូវ បិទបាំងកំហុស គ្មានឆន្ទៈក្នុងការផ្លាស់ប្តូរ ។
៣- ស្គាល់ប្រពៃណីទំនៀមទំលាប់ក្នុងស្រុក ក្រៅស្រុកមិនច្បាស់លាស់ មិនស្គាល់ចំណង់ចំណូលចិត្តមនុស្ស មិនធ្វើខ្លួនឲ្យគេចូលចិត្ត(ច្រងេងច្រង៉ាង ក្រអឺតក្រទម)មិនចេះរៀបចំអាកប្បកិរិយា ។
៤- មិនចេះបំពេញឋាមពលជីវិតប្រកបដោយគុណធម៌ មានតណ្ហាក្រាស់ ធ្វើអ្វីមិនចេះគិត គិតអ្វីបែរជាមិនធ្វើ ធ្វើតែអំពើមិនត្រឹមត្រូវ និងការងារដែលគេឯងមិនចូលចិត្ត មិនចេះរៀបចំជីវិតឲ្យល្អ ។ បច្ចុប្បន្នភាពរបស់មនុស្សម្នាក់ៗ សុទ្ធតែជាការខិតខំអប់រំកាយវាចាចិត្តមិនត្រឹមតែជាតិនេះទេគឺតាំងពីអតីតជាតិមកម៉្លេះ នឹងបន្តអប់រំរហូតដល់អវសានភព ! ។

